ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញដល់កម្មវិធីទេសចរណ៍ក្នុងស្រុក និងអញ្ជើញប្រជាពលរដ្ឋទៅកំសាន្តសប្បាយ បុណ្យទន្លេ ខេត្តបាត់ដំបង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1021
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញដល់កម្មវិធីទេសចរណ៍ក្នុងស្រុក និងអញ្ជើញប្រជាពលរដ្ឋទៅកំសាន្តសប្បាយ បុណ្យទន្លេ ខេត្តបាត់ដំបងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញដល់កម្មវិធីទេសចរណ៍ក្នុងស្រុក និងអញ្ជើញប្រជាពលរដ្ឋទៅកំសាន្តសប្បាយ បុណ្យទន្លេ ខេត្តបាត់ដំបង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ លោកគ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ហើយនៅថ្ងៃទី១៤ ខែមីនា លោក នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី១៥ ខែមីនា។ លោកក៏សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យទន្លេចាប់ពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងក៏ត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ៕

អត្ថបទទាក់ទង