ការចុះពិនិត្យវាយតម្លៃលទ្ធផលការងារជួសជុល និងថែទាំបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារជួសជុល និងថែទាំជាប្រចាំ (ជំពូក៦១)។
ទីតាំងដែលត្រូវបានក្រុមការងារចុះត្រួតពិនិត្យនោះរួមមាន៖ ប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប៕