ខ្មែរប៉ុស្ដិ៍ Close

លម្អិត​បន្ថែម​អំពី​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ដែល​នឹង​ដំណើរការ​នៅថ្ងៃ​ទី៦ ខែ​មេសា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
លម្អិត​បន្ថែម​អំពី​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ដែល​នឹង​ដំណើរការ​នៅថ្ងៃ​ទី៦ ខែ​មេសា លម្អិត​បន្ថែម​អំពី​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ដែល​នឹង​ដំណើរការ​នៅថ្ងៃ​ទី៦ ខែ​មេសា

កាលពីថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ចំណត​កំពង់ផែ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ស្ថិត​នៅត្រង់​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥។

ចំណតកំពង់ផែនៅចំណុចទីលានប្រជាធិបតេយ្យ ដែលកំពុងត្រូវបានសាងសង់ (រូបថត៖ ក្រសួងសាធារណការ)

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ​ គឺ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង របស់​កម្ពុជា​ ដើម្បី​ចូលរួម​ចំណែក កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ​គោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ ចូល-ចេញ និង​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់​ថ្ងៃ។

លោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែ នៅចំណុចទីលានប្រជាធិបតេយ្យ (រូបថត៖ ក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែ នៅចំណុចទីលានប្រជាធិបតេយ្យ (រូបថត៖ ក្រសួងសាធារណការ)

លោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែ នៅចំណុចទីលានប្រជាធិបតេយ្យ (រូបថត៖ ក្រសួងសាធារណការ)zការដាក់​ដំណើរ​ការ​លើក​ដំបូង​នាពេល​ខាងមុខ​នេះ នឹងមាន​ទូក​ដឹក​អ្នក​ដំណើរ ចំនួន ៣​គ្រឿង ក្នុងនោះ ២គ្រឿង ជាទូក​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ និង១​គ្រឿង​ទៀត ជា​ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាចផ្ទុក​អ្នក​ដំណើរ​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​ពោង​សុវត្ថិភាព។

លោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែ នៅចំណុចទីលានប្រជាធិបតេយ្យ (រូបថត៖ ក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែ នៅចំណុចទីលានប្រជាធិបតេយ្យ (រូបថត៖ ក្រសួងសាធារណការ)

ជាមួយ​នឹង​ទូក ៣គ្រឿង​ជា​ជំហាន​ដំបូង​នេះ នឹង​ធ្វើ​ចរាចរណ៍​ផ្តល់​សេវា​ចេញ​ដំណើរ​ពី​ព្រែកព្នៅ​ទៅក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ ២៥គីឡូ​ម៉ែត្រ ចំណាយ​ពេល​វេលា ជា​មធ្យម​៣៤​នាទី មាន​ចំណតផែ​ចំនួន ០៥​រួមមាន៖ ចំណតផែ​ព្រែកព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង