ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា – វៀតណាម ចុះព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងពង្រីកការងារជំនាញបញ្ជូនសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
កម្ពុជា – វៀតណាម ចុះព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងពង្រីកការងារជំនាញបញ្ជូនសារ កម្ពុជា – វៀតណាម ចុះព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងពង្រីកការងារជំនាញបញ្ជូនសារ

គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការ នៃបញ្ជាការដ្ឋានវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទន់ ( KHUC DANG TOAN ) មេបញ្ជាការ នៃបញ្ជាការដ្ឋានវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាម បានមកបំពេញដំណើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្រកម្ពុជា រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ទើបបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងដំណើទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅកម្ពុជាលើកនេះ ប្រតិភូបញ្ជាការដ្ឋានវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាម គ្រោងនឹងចូលជួបប្រជុំពិក្សាការងារផ្លាស់ប្តូរបទពិសោធន៍ការងារជំនាញជាមួយស្ថាបន្តនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិកម្ពុជា, ចូលជួបសំដែងការគួសមជាមួយថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ, ចុះទៅធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ និងពិនិត្យមើលសាលាហ្វឹកហ្វឺនជំនាញបញ្ជូនសារនៃខ.ភ.ម, ទៅទស្សនាព្រះបរមរាជវាំង, វិមានឈ្នះឈ្នះ, និងទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់ខេត្តសៀមរាបអង្គររបស់កម្ពុជា។

ក្នុងជំនួបសំដែងការគួរសម នឹងប្រជុំពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍ជំនាញវិទ្យុទាក់ទងរវាង ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ជាមួយលោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន មេបញ្ជាការនៃបញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ពប្រជាជនវៀតណាម នៅឯនាយកដ្ឋានបញ្ជូនសារ ក្នុងក្រសួងការពារជាតិ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅរីករាយ ប្រកបដោយមហាកិត្តិយសបំផុត ចំពោះដំណើទស្សនកិច្ច របស់គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការនៃបញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅលើទឹកដីកម្ពុជា។

នាពេលនេះ ដោយនាយក នាយកដ្ឋានបញ្ជូនសារ បានចាត់ទុកថា តាមរយៈនៃដំណើទស្សនកិច្ចជាផ្លូវការណ៍ និងមិត្តភាពរបស់គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការនៃបញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ពប្រជាជនវៀតណាមនៅកម្ពុជាលើកនេះ នឹងនាំមកនូវការពង្រឹងពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជំនាញប្រទេសទាំងពីរកម្ពុជា និងវៀតណាម កាន់តែមានភាពជិតស្និតថែមទៀត។

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ក្នុងនាមថ្នាក់ដឹកនាំ នៃខ ភ ម នឹងនាយ ពលទាហានជំនាញបញ្ជូនសារ ក្នុងខ ភ ម បានប្រសិទ្ធិពរឲ្យដំណើទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីកម្ពុជាលើកនេះ ទទួលបានជោគជ័យ នឹងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា វៀតណាម។

លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន បានសំដែងការអរគុណចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ កម្ពុជា ដែលទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុត ចំពោះគណៈប្រតិភូរបស់លោកមកកាន់កម្ពុជាលើកនេះ។ លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកបានដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាម មកបំពេញដំណើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបានផ្លាស់ប្តូរ និងសិក្សាដកពិសោធន៍ការងារជំនាញវិទ្យុទាក់ទង ពីគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ ទៅតាមកិច្ចព្រមព្រៀង រវាងក្រសួងការពារជាតិប្រទេសទាំងពីរ ហើយលោកបានចាត់ទុកថា នេះជាទំព័រប្រវត្តិសាស្ត្រសំរាប់ឲ្យស្ថាប័នកងទ័ពជំនាញវិទ្យុទាក់ទង យើងទាំងពីរបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធិថែមទៀត លើកិច្ចការទំនាក់ទំនងសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានវិទ្យុទាក់ទង និងនាយកដ្ឋានបញ្ជូនសារកងទ័ពប្រទេសយើងទាំងពីរ កាន់តែល្អប្រសើឡើង។

លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន បញ្ជាក់ទៀតថា ប្រទេសយើងទាំងពីរ បើគិតមកទល់ពេលនេះទំនាក់ទំនង រវាងរដ្ឋាភិបាលកងទ័ព និងប្រជាជនយើងទាំងពីរ មានប្រវត្តិតស៊ូរួមគ្នា ក្នុងការរំដោះប្រទេសពីនឹមអាណានិគមន៍បរទេស មានរយៈពេលជាយូអង្វែងឆ្នាំមកហើយ ហើយរហូតមកទល់ពេលនេះចំណងទាក់ទង នៃការឹតចំណងសាមគ្គីភាព មិត្តភាព ដែលធ្លាប់ជួយគ្នាទៅវិញទៅមក គឺយើងនៅតែបន្តពង្រឹងពង្រីកកាន់តែល្អថែមទៀត។

ហើយពីពេលនេះតទៅមុខទៀត លោកសង្ឃឹមថា ទំនាក់ទំនងកងទ័ពយើងទាំងពីរ នឹងកាន់តែបានផ្សារភ្ជាប់កាន់តែស្អិតរមួតថែមទៀត ប្រកបដោយអត្ថន័យដ៍ជ្រាលជ្រៅ។ ហើយយើងនឹងបន្តការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ជំនាញទាំងពីរ ទៅវិញទៅមកតាមពេលវេលាណាមួយសមស្រប ដែលអាចធ្វើទៅបាន។

លោក ឃុគ ដាំងទុន បញ្ជាក់ថា បច្ចុប្បន្ននេះនៅសាលាបណ្ដុះបណ្ដាលជំនាញវិទ្យុទាក់ទង របស់កងទ័ពប្រជាជនវៀតណាម ក៏បាននិងកំពុងជួយបណ្ដុះបណ្ដាលដល់នាយទាហានរបស់កម្ពុជា លើជំនាញផ្នែកវិទ្យុទាក់ទង ជាច្រើននាក់ ដែលអ្នកខ្លះបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម វិលត្រឡប់មកកម្ពុជាវិញ និងមួយចំនួនទៀត កំពុងបន្តកម្មសិក្សានៅប្រទេសវៀតណាម។

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានឯកភាពតាមសំណើរបស់លោក ឧត្តមសេនីយ៍ត្រី ឃុត ដាំងទុន មេបញ្ជាការបញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ពប្រជាជនវៀតណាម ប៉ុន្តែ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ស្នើរដល់បញ្ជាការដ្ឋានវិទ្យុទាក់ទង វៀតណាម

ឲ្យបន្តជួយដល់ទ័ពជំនាញបញ្ជូនសារកម្ពុជាបន្តទៀត ពិសេសអង្គភាពបញ្ជូនសាររបស់កងយោធពលខេមរភូមិន្ទ ដែលប្រតិបត្តិការផ្ទាល់របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើការងារជួយបណ្តុះបណ្តាលជំនាញ ទាំងផ្នែកបច្ចេកទេស ឧបករណ៍ សំភារៈ ព្រមទាំងសំណង់អាគារសិក្សាជំនាញ ដែលស្ថិតនៅតំបន់ទន្លេកាទិល ក្នុងខេត្តកំពង់ស្ពឺ បច្ចុប្បន្ន និងបណ្ដាសាលារបស់ ខ ភ ម ដ៍ទៃទៀត ទៅតាមអ្វីដែលភាគីមិត្តធ្លាប់បានជួយរហូតមក។

លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន បានទទួលយកនូវសំណើរបស់ភាគីកម្ពុជា ដើម្បីនាំនៅសំណើនេះ រាយការណ៍ជូនថ្នាក់ដឹកនាំ កងទ័ពប្រជាជនវៀតណាម ដើម្បីដោះស្រាយជូន ក្រោយពីបញ្ចប់ដំណើទស្សនកិច្ចនៅកម្ពុជា ៕