ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ៖ លោក សម រង្សុី បានកំណត់យកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃកប់សពនយោបាយខ្លួនឯង!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 70
ទស្សនៈ៖ លោក សម រង្សុី បានកំណត់យកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃកប់សពនយោបាយខ្លួនឯង! ទស្សនៈ៖ លោក សម រង្សុី បានកំណត់យកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃកប់សពនយោបាយខ្លួនឯង!

ប្រសិនបើដូចការកំណត់របស់លោក សម រង្សុី ថាយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃចូលមកកម្ពុជាពិតប្រាកដមែន គឺប្រាកដណាស់ លោក សម រង្សុី នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅពន្ធនាគារតាមដីកាតុលារដោយគ្មានការលើកលែងជាដាច់ខាត។ ប៉ុន្តែបើលោកសម រង្សុី ភូតកុហកដូចសព្វមួយដង លោកក៏អស់លេសត្រឹមហ្នឹងផងដែរ ព្រោះការភូតកុហកនេះវាច្រើនលើក ច្រើនសារពេកហើយៗអ្នកងប់ងល់ធ្លាប់គាំទ្រទាំងក្នុង និងក្រៅប្រទេសដែលនៅសេសសល់តិចតួចក៏គេអស់ជំនឿត្រឹមណឹងដែរ។

ចាប់ពីថ្ងៃប្រកាសជាផ្លូវការទៅដល់ថ្ងៃទី៩ ខែវិច្ឆិកា គឺនៅសល់ពេលជាងពីរខែទៀតប៉ុណ្ណោះដែលអ្នកគាំទ្រលោក សម រង្សុី រង់ចាំអ៊ុតជាលើកចុងក្រោយ។ ទាំងលោក សម រង្សុី ទាំងអ្នកគាំទ្រ គឺគ្មានភាពប្រាកដនិយមនៅក្នុងខ្លួនទេ ពួកគេគ្រាន់តែសំអាងមើលគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

លោក សម រង្សុី ហ៊ានប្រកាសចូលស្រុក គឺសំអាងលើអ្នកគាំទ្រខ្លួនមកហែរហម រីឯអ្នកគាំទ្រវិញ គឺមានតែអ្នកនៅក្បែរខ្លួន លោក សម រង្សុី ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលហ៊ាននិយាយជាចំហថា នឹងអមដំណើរលោក សម រង្សុី មក។ ឯអ្នកនៅក្នុងប្រទេស ក៏ដូចជាពលករក្រៅស្រុកមិនមានអ្នកណាចេញមុខប្រកាសដូចការអះអាងរបស់លោក សម រង្សុី ទេ ដោយសារពួកគេយល់យ៉ាងច្បាស់ថា ប្រសិនបើគេលង់ជឿលោក សម រង្សុី គឺស្មើនឹងការចូលរួមក្នុងអំពើក្បត់ជាតិជាមួយលោក សម រង្សុី ហើយ។

អ្វីដែលលោក សម រង្សុី បាននិយាយថា នឹងមានអ្នកគាំទ្រខ្លួនប្រមាណ ២លាននាក់ ចូលរួមជាមួយលោកនោះ គឺជាគ្រាន់តែជាពាក្យលួងចិត្តខ្លួនឯងតែប៉ុណ្ណោះ។ បើលោក សម រង្សុី ខ្លាំងដូចមាត់ថាមែនម្ល៉េះកាលពីឆ្នាំ២០១៣ ក្នុងពេលលោក និងគណបក្សសង្គ្រោះជាតិនៅមានសេរីភាពនយោបាយពេញទីផង ម្តេចក៏មិនប្រមូលមនុស្សឱ្យបានគ្រប់ចំនួន៣០មុឺននាក់តាមផែនការ ដើម្បីធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលបានជោគជ័យទៅ? ចុះពេលនេះ តើលោកសមរង្សុីបានចំនួនមនុស្សមនុស្សរាប់លាននាក់ឯណាមកជាមួយលោក?។

ដូច្នេះដង្ហើមនយោយបាយរបស់លោក សម រង្សុី គឺអាចដកបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯង៕

ដោយ៖ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន

អត្ថបទទាក់ទង