ខ្មែរប៉ុស្ដិ៍ Close

បទអត្ថា​ធិប្បាយ​៖​ មុខ​មាត់​អាយ៉ង​យួន​របស់​ សម​ រង្ស៊ី ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
បទអត្ថា​ធិប្បាយ​៖​ មុខ​មាត់​អាយ៉ង​យួន​របស់​ សម​ រង្ស៊ី ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​! បទអត្ថា​ធិប្បាយ​៖​ មុខ​មាត់​អាយ៉ង​យួន​របស់​ សម​ រង្ស៊ី ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​!

តាម​រយៈ​វីដេអូ​នៃ​ការ​ធ្វើ​បាតុកម្មកន្លង​ទៅ​​ថ្មីៗនេះ​ ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ដែល​ដឹក​នាំ​ដោយ​ទណ្ឌិត​ សម​ រង្ស៊ី និង​គូកន​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​​មើល​ឃើញ​​​​កាន់​​តែ​​ច្បាស់​​​ពី​ក្រយ៉ៅ​ និង​មុខ​មាត់​ជាអាយ៉ង​យួន​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ និង​គូកន​របស់​គេ​យ៉ាង​ពិត​ប្រាកដ​។​ នេះ​ជាភស្តុតាង​មួយ​ថ្មី​ទៀត​កាន់​តែ​រឹង​មាំបញ្ជាក់​​​ពី​អំពើ​ក្បត់​ជាតិ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​​ច្បាប់​​ដែល​បាន​បន្ត​ឃុប​ឃិត​ជាមួយ​កូន​យួន​ កុក ស​ មេដឹក​នាំ​ជន​ជាតិ​ភាគ​តិច​យួន​ ដេហ្គា​។​

គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៣​ ទណ្ឌិត​ក្បត់​ជាតិ​ សម រង្ស៊ី​ បាន​លួច​ចុះ​កិច្ច​សន្យា​​កាត់​ទឹក​ដី​ខ្មែរ​នៅ​ភាគ​ឥសាន្តចំនួន​៤​ខេត្ត​ គឺ​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​ មណ្ឌល​គីរី រតនគីរី​ ឱ្យ​ទៅ​អតី​មេដឹក​នាំ​យួន​សេរី​ដេហ្គា​ គឺ​លោក​ កុក ស​ ​ ជាថ្នូរ​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​ទាំង​ហិរញ្ញវត្ថុ​ និង​កំលាំង​ ដើម្បី​ផ្តួល​រំ​លំ​​រាជ​​រដ្ឋា​ភិ​បាល​ ដែល​អាច​ធ្វើ​ឱ្យ​អតី​ត​បក្ស​ប្រឆាំង​បាន​​ឡើង​​កាន់​​អំ​ណាច​។
​​​​ទោះបី​​បច្ចុប្បន្ន​​នេះ​​​មេដឹក​នាំ​យួន​ដេហ្គាឈ្មោះ​​កុក ស​ ​​​បាន​​ស្លាប់​​ទៅ​​ហើយ​ក្តី​​ក៏ប៉ុន្តែ​​ផែន​ការ​ក្បត់​​ជាតិ​កាត់​ទឹក​ដី​ខ្មែរ​នៅភាគ​ឥសាន្ត​មិន​បាន​បញ្ចាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ជន​ក្បត់​ជាតិ​តត្រកូល​ សម រង្ស៊ី​​​នៅ​​តែ​បន្តសហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​មេដឹកនាំ​យួនដេ​ហ្គា​ជំនាន់​ថ្មី​​ស្នង​តំណែង​​ដដែល​។​ ភស្តុ​តា​ង​​​ជាក់​​ស្តែង​​នៃ​សកម្មភាព​ក្បត់​ជាតិ​នេះ​ គឺ​បាន​បង្ហាញ​នៅក្នុង​បាតុ​កម្ម​ដែល​ដឹក​នាំ​ដោយ​ជន​ក្បត់​ជាតិ ត​ត្រ​កូ​ល​​រូប​នេះ​ និង​បក្ខ​ពួក ព្រមទាំង​មាន​វត្ត​មាន​របស់​មេដឹកនាំ​យួន​ស្នង​តំណែង​ឈ្មោះ​ ដានីញ៉ែល​ ស​​​ នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា​ កន្លង​ទៅ​នេះ​ ដែល​បាតុករ​ចូល​រួម​ធ្វើ​បាតុកម្មភាគ​ច្រើន​គឺ​ជាពួក​យួន​ដេហ្គា​ ដែល​គេ​ហៅ​ថា​ពួក​ម៉ុង​តាញ៉ា​នោះ​ឯង​។​​

ដានីញ៉ែល​ ស គឺ​ជាកូន​បង្កើត​របស់​ កុក ស​ ហើយ​បច្ចុប្បន្ន​​ជា​មេដឹកនាំ​យួនដេ​ហ្គា​ជំនាន់​ថ្មី​​ស្នង​តំណែង មាន​សញ្ជាតិ​យួន​ផង​ អាមេរិក​ផង​ ដែល​មានកំណើត​នៅ​ខេត្ត​ យ៉ាឡាយ​ ប្រទេស​វៀត​ណាម​ ហើយ​ពេល​នេះ​កំពុងរត់​​ភៀស​ខ្លួនពី​ការ​តាម​ចាប់​​​របស់​អាជ្ញាធរ​វៀត​ណាម​​​ទៅ​​រស់​នៅ​​សហរដ្ឋ​​អា​មេ​រិក​។​ នៅក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ នោះ​​​​​​ ដានីញ៉ែល ស​ បាន​ប្រកាស​ជាចំហ​នៅក្នុង​ហ្វូង​បាតុកម្ម​​នោះ​​ថា​ពួក​គេ​នៅ​តែ​បន្ត​គាំ​ទ្រ​ទង្វើ​ក្បត់​ជាតិ​របស់​ សម រង្ស៊ី​ ដដែល​ ដើម្បី​ពួក​គេ​បាន​ទទួល​សិទ្ធិ​រស់​នៅ​ប្រទេស​កម្ពុជា​ និង​បាន​កាន់​កាប់​ខេត្ត​ទាំង​៤​នៅភាគ​ឦសាន្ត​នោះ​នៅ​ពេល​ដែល​អតី​ត​បក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​។​ ម្យ៉ាង​ទៀត​ វត្តមាន​របស់​ ដានីញ៉ែល​ ស​ នៅពេល​នោះ​ក៏​ជា​ការ​ព្រមាន​ និង​រំលឹក​ដល់​ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ កុំ​ឱ្យ​បំភ្លេច​នូវ​កិច្ច​សន្យា​ក្នុង​ការ​កាត់​ទឹក​ដី​ខ្មែរ​៤ខេត្ត​នោះ​ទៅ​ឱ្យ​ពួកគេ​ឱ្យ​​សោះ​ បើ​ទោះ​បី​ជា​ឪពុក​របស់​គេ​បាន​ស្លាប់​ទៅ​ហើយ​ក្តី​។​ ការ​បង្ហាញ​នូវ​ឥរិយា​បថ​រណប​បរទេស​របស់​ជន​ក្បត់​ជាតិ​នេះ​ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ដើម្បី​ចង់​បាន​​អំណាច​ ជនបំផ្លាញ​ជាតិ​ឯង​ និង​បក្ខ​ពួក​មិន​ញញើត​និង​ធ្វើ​អ្វី​ៗ​ដែល​ផ្ទុយ​​ពី​​រដ្ឋ​​ធម្មនុញ្ញ​របស់​​ជាតិ​​នោះ​​ឡើយ​ ជន​ក្បត់​ជាតិរូប​នេះ​​ថែម​ទាំង​ហ៊ាន​សន្យា​បង្កើត​រដ្ឋ​ធម្មនុញ្ញថ្មី​នៅ​ពេល​ដែល​ពួក​គេ​បាន​ឡើង​កាន់​អំណាច​ ​ដើម្បីតំរូវ​ចិត្ត​បរទេស​នោះ​ថែម​ទៀត​។ ទង្វើ​បែបនេះ​ តើ​ពួក​គេសក្តិ​សម​មាន​ឈ្មោះ​ជា​អាយ៉ង​យួន​​ដេហ្គា​​​ដែរ​ឬទេ?​​​​​​​​
ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ ដែល​តែង​តែ​អះអាង​ថា​ខ្លួន​ស្អប់​ជន​ជាតិ​យួន​នោះ​ ការ​ពិត​គឺ​ទណ្ឌិត​រូប​នេះ​បែរ​ជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ និង​បាន​អនុវត្ត​នូវ​ផែន​ការ​ក្បត់​ជាតិឯង​​ ក្បត់​រដ្ឋ​ធម្មនុញ្ញរបស់​ប្រទេស​យ៉ាង​ងងើល​ជាមួយ​ពួក​យួន​ដេហ្គា​ទៅ​វិញ​។​ នេះ​ប្រហែល​មក​ពី​​សណ្តាន​និង​ឈាម​ជ័រ​របស់​គាត់​ដែល​មាន​ម្តាយ​ជាជន​ជាតិ​យួន​ស្រាប់​ ទើបធ្វើ​ឱ្យ​ទណ្ឌិត​រូបនេះ​ស្រវា​ចាប់​យកពួក​​ជន​ជាតិ​យួន​ដេហ្គា​ទាំង​នោះ​​​មក​ធ្វើ​​ជា​បង្អែក​បែបនេះ​។​​​

ដូច្នេះ សកម្មភាព​ និង​ទង្វើ​ឃុប​ឃិត​ជាមួយ​មេដឹក​នាំ​យួន​ដេហ្គា​ស្នង​តំណែង​នាពេល​ថ្មីៗ​នេះ​ គឺ​ជាភស្តុតាង​បន្ថែម​ទៀត​បញ្ជាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរក៏ដូច​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​​អំពី​ទង្វើ​ក្បត់​ជាតិ កាន់​តែ​​​ច្បាស់ក្នុង​ការ​លក់​អធិប​តេយ្យ​​ជាតិ​ និង​ការ​ឱន​ក្បាល​បំរើ​បរទេស​របស់​ជន​ក្បត់​ជាតិ​ សម រង្ស៊ី​ និង​បក្ខ​ពួក​ ដែល​មិន​អាច​ប្រកែក​បាន​ឡើយ​។​​​ ជាង​នេះ​ទៀត​ ទណ្ឌិត​រូប​នេះ​ក៏ធ្លាប់​បាន​សារភាព​ពី​ទង្វើ​ក្បត់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ផង​ដែរ​ថាខ្លួន​ពិត​ជា​បាន​ចុះកិច្ច​សន្យា​ប្រគល់​ទឹក​ដី​ខ្មែរដើម្បី​អនុញ្ញាត្ត​ឱ្យ​ជន​ជាតិ​ភាគតិច​យួន​អាច​រស់​នៅ​ដោយ​ស្រប​ច្បាប់​ ​ជាមួយ​មេដឹក​នាំ​យួន​ដេហ្គាពិត​មែន​ទៀត​ផង​។​

ជារួម​ ក្រៅ​ពី​ភស្តុតាង​​ដែល​តុលា​កា​រ​កំពូល​​បាន​រក​ឃើញ​ និង​សំរេច​រំលាយ​អតី​ត​បក្ស​ប្រឆាំង​ចោល​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ក្នុង​ការ​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់​​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នា​​ពេល​កន្លង​ទៅ​ ឥឡូវ​នេះ​ក៏​មាន​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​ពី​អំពើ​​​ឃុប​ឃិតនិង​បន្ត​សហការ​​ជាមួយ​ជន​ជាតិ​យួន​ដេហ្គា​បន្ត​​វេន​​ក្នុង​​ការ​​ចុះ​ហត្ថលេខា​​កាត់​​ទឹក​​ដី​​កម្ពុជា ​នៅភាគ​ឦសាន្ត​ចំនួន​៤ខេត្ត​បន្ថែម​ទៀត​។​​ ដូច្នេះ​ ការ​ចាត់​វិធាន​ការ​ច្បាប់ដោយ​តុលាការ​កំពូល​​​ក្នុង​ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​កាល​ពី​ពេល​កន្លង​ទៅគឺ​ពិត​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​ ហើយ​ការ​​បន្ត​ចាត់​វិធាន​ការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​​ជន​ក្បត់​ជាតិ​តត្រកូល​ និង​បក្ខ​ពួក​ ដែល​កំពុង​រត់​គេចខ្លួនគឺ​ជាការ​អនុវត្ត​ដីកា​របស់​តុលាការ​ដ៏ត្រឹម​ត្រូវ​ និង​ដើម្បីបង្ហាញ​នូវ​មុខ​មាត់​ជាអាយ៉ង​យួន​ដេហ្គា​របស់​ជន​ក្បត់​ជាតិ​តត្រកូល​ និង​បក្ខ​ពួក​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​មើល​ឃើញ​កាន់​​តែ​​ច្បាស់​ថែម​ទៀត​៕​​​​​​

ដោយ​៖ ពង្ស​ សុក្រឹត្យ​

អត្ថបទទាក់ទង