ខ្មែរប៉ុស្ដិ៍ Close

សំរាមនៅក្នុងប្រឡាយបង្ហូរទឹកត្រូវបានក្រុមការងារចុះស្តារ និងសម្អាតបរិស្ថានក្នុងក្រុងសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47

បន្ទាប់ពីថ្នាក់ដឹកនាំខេត្តចុះពិនិត្យស្ថានផ្លូវ ប្រឡាយ និងបរិស្ថានកាលពីម្សិលមិញ នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសហការជាមួយអាជ្ញាធរក្រុងសៀមរាបបានចុះស្តារនិងសម្អាតសំរាមក្នុងប្រឡាយសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីបើកមុខទឹកហូរឱ្យបានលឿនជាងមុន ជៀសវាងមានការហូរយឺតធ្វើឱ្យលិចផ្លូវ។

ក្នុងនាមអាជ្ញាធរខេត្ត សូមបងប្អូនប្រជាពលរដ្ឋសហការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវដោយសំអាត បរិស្ថាន អនាម័យ នៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានជាប្រចាំ ត្រូវគិតគូរវិចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗ យកទៅចោលក្នុងធុងសំរាម ព្រោះបញ្ហាសំរាម ចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ៕

អត្ថបទទាក់ទង