ខ្មែរប៉ុស្ដិ៍ Close

កងទ័ពកម្ពុជា-ចិន ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បី ជួយសង្គ្រោះជីវិតមនុស្ស

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
កងទ័ពកម្ពុជា-ចិន ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បី ជួយសង្គ្រោះជីវិតមនុស្ស កងទ័ពកម្ពុជា-ចិន ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បី ជួយសង្គ្រោះជីវិតមនុស្ស

ដើម្បីរួមគ្នាក្នុងការជួយសង្គ្រោះអ្នកដែលមានបញ្ហា ជួបគ្រោះថ្នាក់ ឬខ្វះឈាមផ្សេងៗ ព្រមទាំងទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចូលចួមបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅក្នុងសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ ការបរិច្ចាគឈាមនេះបានធ្វើឡើងស្របតាម គោលបំណងនៃសមយុទ្ធយោធានាគមាសឆ្នាំ២០១៨ រវាងកងទ័ពប្រទេសទាំងពីរ គឺប្រឆាំងភាវកម្ម និង ដើម្បីមនុស្សធម៌។

សូមបញ្ជាក់ថា បើយោងតាមលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា ធ្លាប់បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាពិតជាមានត្រូវការខ្ពស់ ក្នុងការសេវាផ្តល់ឈាម និងខ្វះធនធានបុគ្គលិកផ្នែកនេះ។ លោកបានបញ្ជាក់ទៀតថា នៅរៀងរាល់ថ្ងៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ត្រូវការឈាមចំនួន២០០ប្លោក ដើម្បីយកទៅពិនិត្យរកមេរោគ ឬកែច្នៃឈាមទាំងនោះ ឲ្យសមស្របទៅតាមបច្ចេកបន្ថែម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋនានា នៅក្នុងកម្ពុជា។

ការផ្ដល់ឈាមពិតជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស ឲ្យរួចផុតពីសេចក្ដីស្លាប់។ ក្នុងនោះដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរដែលបានរៀបចំសមយុទ្ធនេះឡើង ៕

អត្ថបទទាក់ទង