ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ព្រមានជនជ្រុលនិយមមួយចំនួន ដែលផ្ញើសារប្រមាថតាម Facebook គឺនឹងរកឃើញភ្លាមដោយចំណាយពេលត្រឹមតែ ៨នាទីតែប៉ុណ្ណោះ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 25
លោក ហ៊ុន សែន ព្រមានជនជ្រុលនិយមមួយចំនួន ដែលផ្ញើសារប្រមាថតាម Facebook គឺនឹងរកឃើញភ្លាមដោយចំណាយពេលត្រឹមតែ ៨នាទីតែប៉ុណ្ណោះ លោក ហ៊ុន សែន ព្រមានជនជ្រុលនិយមមួយចំនួន ដែលផ្ញើសារប្រមាថតាម Facebook គឺនឹងរកឃើញភ្លាមដោយចំណាយពេលត្រឹមតែ ៨នាទីតែប៉ុណ្ណោះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ពីខេត្តកំពង់ស្ពឺ ខណៈពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីកាត់ដេរ ចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៨ ក្នុងស្រុកសំរោងទង បានថ្លែងថា បច្ចេកវិទ្យាឥឡូវនេះ គេអាចដឹងពីទីតាំងនៃការបង្ហោះផ្សាយចេញនូវសារ Comment ជេរប្រមាថ ដោយគ្រាន់ចំណាយពេលត្រឹមតែ៨នាទីប៉ុណ្ណោះ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋ គឺត្រូវគ្រប់គ្រងបច្ចេកវិទ្យាឱ្យរឹងមាំ ហើយលោកថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងការងារនេះ។ ជាមួយនិងការបំបែកអាថ៌កំបាំងអំពីបច្ចេកវិទ្យានេះ លោក ហ៊ុន សែន បានព្រមានដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook តាមរយៈការចូល Comment ទៅក្នុង Page ឬ Account Facebook របស់ថ្នាក់ដឹកនាំ ហើយមានការជេរប្រមាថ នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់។

លោក ហ៊ុន សែន បានថ្លែងថា បច្ចេកវិទ្យាសម័យនេះ គឺលឿនណាស់ ក្នុងការតាមរកទីតាំង កន្លែងបង្ហោះផ្សាយ Comment បើទោះជាបុគ្គលនោះប្តូរឈ្មោះ ក្លែងក្លាយដាក់ក្នុង Profile របស់ខ្លួន ដើម្បីការជេរប្រមាថយ៉ាងណាក្តី បើត្រូវចាត់វិធានការវិញ គឺគ្រាន់ចំណាយពេលត្រឹមតែ៨នាទីប៉ុណ្ណោះ នឹងរកឃើញភ្លាម៕

អត្ថបទទាក់ទង