ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ណែនាំឱ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មក្នុងឱកាសប្រឡងបាក់ឌុប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1606

ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីណែនាំស្តីពីការរក្សាតម្លៃ និងរក្សាគុណ ភាពសេវាកម្មទេសចរណ៍ក្នុងរយៈពេលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបានអំពា វនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំង អស់ត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួនដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាលោកគ្រូ-អ្នកគ្រូជាដើម។

គួរជម្រាបថា នាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ជាហេតុតម្រូវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។

សូមអានសេចក្តីណែនាំខាងក្រោម៖

អត្ថបទទាក់ទង