ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីភាពឈឺចាប់ខ្លោចផ្សារនៃរបបខ្មែរក្រហមបានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិរបស់វីរជនយើង
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកឧបនាយរកដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហោះផ្សាយថា ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីភាពឈឺចាប់ខ្លោចផ្សារនៃរបបខ្មែរក្រហមបានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិរបស់វីរជនយើង ដូចពាក្យចាស់ពោលថា «ស្គាល់មិត្តល្អ ក្នុងគ្រាក្រ»។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានសរសេរបន្តថា ក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិក្នុងគ្រាដែលប្រទេសជាតិមានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ក៏យើងព្រមធ្វើ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសជាតិ៕