ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ ក្នុងរយៈពេល៤២ ឆ្នាំ ជាតិនិងប្រជាជនកម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 37
លិខិតមិត្តអ្នកអាន ៖ ក្នុងរយៈពេល៤២ ឆ្នាំ ជាតិនិងប្រជាជនកម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ លិខិតមិត្តអ្នកអាន ៖ ក្នុងរយៈពេល៤២ ឆ្នាំ ជាតិនិងប្រជាជនកម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ស្មារតី ៧ មករា បាននិងកំពុងធ្វើឱ្យនាវាកម្ពុជាហែលឆ្លងអស់រយៈពេល៤២ឆ្នាំ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល បានរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងសេដ្ឋកិច្ចសង្គម។ ប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្រ្តនេះ តាំងពីថ្ងៃរំដោះដែលខ្មែរបានរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជន៍សាសន៍ខ្មែរក្រហម។

សច្ចភាពប្រវត្តិសាស្រ្តនៃថ្ងៃជ័យជម្នះ ៧ មករា បានផ្តល់មេរៀននៃជីវិតពិតប្រកដបដោយអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅបំផុតសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជនកម្ពុជា និងជាតិមាតុភូមិ រហូតមកដល់បច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែងទៅមុខ។ ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា ស្ថិតស្ថេរជានិច្ចក្នុងដួងវិញ្ញាណរបស់ប្រជាជាតិយើងម្នាក់ៗដែលបានប្រែក្លាយជាកម្លាំងពិតដ៏ខ្លាំងក្លាក្នុងការរំដោះជាតិ ការស្តារ ការកសាង និងការពារមាតុភូមិកម្ពុជាឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ និងតទៅអនាគត។

ផ្តើមពីការដណ្តើមបានមកវិញនូវសេរីភាព សេចក្តីថ្លៃថ្នូរ ការរស់ក្នុងភាពមនុស្សពីថ្ងៃទី៧ មករា ១៩៧៩ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដោយឈរលើភាពឯករាជ្យម្ចាស់ការលើវាសនាជាតិរបស់ខ្លួន បានផ្តួមផ្តើមឱ្យមានការបញ្ចប់សង្រ្គាមផ្ទៃក្នុងតាមរយៈការស្វះស្វែងរកការចរចាជាមួយជាមួយសម្តេចព្រះ នរោត្តម សីហនុ ហើយទីបំផុតការចរចាលើកដំបូង បានធ្វើឡើងនៅប្រ ទេសបារាំងក្នុងឆ្នាំ១៩៨៧ និងជំនួបបន្តបន្ទាប់រហូតសម្រេចបាននូវកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។ លទ្ធផលនៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាបាននាំមកនូវការរស់ឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលជ្រកក្រោមដំបូលនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ក្រោយពីការចាកចេញពីកម្ពុជាក្នុងឆ្នាំ១៩៩៣ អ៊ុនតាក់ មិនបានបញ្ចប់សង្រ្គាមផ្ទៃក្នុង និងនាំមកនូវសន្តិភាពទាំងស្រុងជូនកម្ពុជានោះទេ។ ទីបំផុត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេ ញនូវនយោបាយឈ្នះឈ្នះចុងក្រោយ ហើយក៏ជាវគ្គផ្តាច់ព្រ័ត្រក្នុងផ្នែកមួយនៃយុទ្ធសាស្រ្ត ឌីហ្វីដ (DIFID) របស់លោកដើម្បីរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅកម្ពុជា។ ទីបំផុតថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺអាចនិ យាយបានថា សន្តិភាព ការឯកភាពជាតិ និងការឯកភាពទឹកដី គឺបានក្លាយជាពរជ័យជាប្រ វត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូលដែល មិនធ្លាប់ទទួលបាន ជាច្រើនទសវត្សចុងក្រោយដោយមិនទាន់គិតការបែកបាក់ជាតិក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់ខ្លួន។

ជាភ័ព្វសំណាង និងមោទនភាពជាតិខ្មែរ ដែលសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់លើគ្រប់វិស័យដែលប្រ ជាជនកម្ពុជាសម្រេចបានរយៈពេល៤២ឆ្នាំនេះគឺជាសក្ខីភាពជាក់ស្តែងរួមជាមួយនឹងការដឹកនាំរប ស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវហើយកាន់តែពង្រីកបាននូវអំណោយផលឱ្យប្រជាជនយើងបន្តឈានទៅសម្រេចជោគជ័យកាន់តែធំធេងថែមទៀតក្នុងការកសាងនិងការពារមាតុភូមិ។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិក៏ដូចជាឆ្លុះបញ្ចាំងឱ្យឃើញនូវការចូលរួមជួយឧបត្ថម្ភគាំទ្រដ៏ស្មោះពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។

ព្រមជាមួយនេះ យើងក៏គួរគប្បីចងចាំថា រាល់សមិទ្ធផលដែលយើងសម្រេចបានគឺបានមកដោយផ្តើមពីការយកឤយុជីវិតធ្វើជាដើមទុន និងពីពលិកម្មដ៏ធំធេងមិនឤចកាត់ថ្លៃបានរបស់ថ្នាក់ដឹក នាំ យុទ្ធជន យុទ្ធនារី និងជនរួមជាតិយើងរាប់លាននាក់ដែលបានលះបង់អាយុជីវិតរបស់ខ្លួនប្តូរជាមួយសុខសន្តិភាពសម្រាប់យើងគ្រប់គ្នានៅពេលនេះ។ ឤស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យគង់វង្សជារៀងដរាបដោយមិនអនុញ្ញាតឱ្យមជ្ឈ ដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ។

សរុបមកវិញ យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត មិនត្រូវឱ្យដានប្រវត្តិសាស្រ្តអាក្រក់នៃការកាប់សម្លាប់ប្រល័យពូជសាសន៍កើតឡើងជាថ្មីនៅលើទឹកដីកម្ពុជាអង្គរនៃយើងនោះឡើយ៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង