ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរកីឡាករទូកក្តោងកម្ពុជា ឈ្នះមេដាយមាស លើកដំបូងនៅប្រទេសសិង្ហបុរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 15
អបអរសាទរកីឡាករទូកក្តោងកម្ពុជា ឈ្នះមេដាយមាស លើកដំបូងនៅប្រទេសសិង្ហបុរី អបអរសាទរកីឡាករទូកក្តោងកម្ពុជា ឈ្នះមេដាយមាស លើកដំបូងនៅប្រទេសសិង្ហបុរី

តាមការប្រកាសរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់ការប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងសិង្ហបុរីបានបញ្ចប់ដោយលទ្ធផលកីឡាករ ញ៉ូវ ចាន់ វ័យ ១៧ឆ្នាំ ដែលចូលរួមប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៤រូបមកពី ៣ប្រទេសគឺមានម្ចាស់ផ្ទះសិង្ហបុរី កាណាដា និងកម្ពុជា ដោយទទួលបានមេដាយមាស ១គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាសា Laser Mix Open ក្នុងចំណោមកីឡាករ ១៤រូប។

តាមការបញ្ជាក់របស់សហព័ន្ធបានឲ្យដឹងថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆមាសទី២ នៃឆ្នាំ២០១៩ នឹងជាមេដាយមាស ដំបូងរបស់សហព័ន្ធកីឡាទូកក្តោងផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏នឹងត្រៀមបញ្ជូនកីឡាករលើវិញ្ញាសា Laser Boat ចំនួន ២រូប ទៅចូលរួមហ្វឹកហាត់នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសា Windsurfing ចំនួន ៤រូប ដែលនឹងចេញទៅហ្វឹកហាត់នៅប្រទេស ចិន ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ក្នុងការត្រៀមកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅខែធ្នូ នៅប្រទេសហ្វីលីពីន និងដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពជាធ្វើម្ចាស់ផ្ទះទៀតផង ៕

អត្ថបទទាក់ទង