ខ្មែរប៉ុស្ដិ៍ Close

អនុសាសន៍​ ៥ចំ​ណុចសំខាន់ៗ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
អនុសាសន៍​ ៥ចំ​ណុចសំខាន់ៗ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន អនុសាសន៍​ ៥ចំ​ណុចសំខាន់ៗ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួនជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអោយកាន់តែរីកចម្រើន។

អនុសាសន៍ចំនួន៥ចំណុចនោះរួមមាន៖
ទី១- សូមអោយផ្នែកពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡាអោយបានរួចរាល់ ដើម្បីត្រៀមក្នុងការធ្វើជាម្ចាស់ផ្ទះ Sea Games នៅឆ្នំា ២០២៣ ។

ទី២- ស្ថាប័នពាក់ព័ន្ធផ្នែកកីឡាទាំងអស់ ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡានេះ អោយបានច្រើនបន្ថែមទៀត ដើម្បីអោយកម្ពុជាយើងមានធនធានមនុស្សផ្នែកកីឡានេះកាន់តែសំបូរបែប។

ទី៣- លោក ហ៊ុន សែន បានអំពាវនាវមហាជនទាំងអស់ត្រូវជំរុញចលនាកីឡានេះអោយបានច្រើនថែមទៀត ។ អាជ្ញាធរ , គណៈពង្រឹងមូលដ្ឋាននានា ក៏ត្រូវចូលរួមកសាង និងបង្កើតកន្លែងលេងកីឡាអោយបានច្រើនប្រភេទ ឬយ៉ាងហោចណាស់អោយមានតារាងបាល់​ទាត់១កន្លែង។

ទី៤- លោក បានជំរុញអោយប្រជាពលរដ្ឋបង្កើតធ្វើលំហាត់ប្រាណ ឬលេងកីឡាអោយបានច្រើន ជាពិសេស អាជ្ញាធរត្រូវរកនិងត្រូវទុកទីតាំងណាសមស្របសំរាប់ជាកន្លែងហាត់ប្រាណដល់ប្រជាពលរដ្ឋតាមទីសាធារណៈនានា ព្រោះកីឡានាំមកនូវសុខភាព។

ទី៥- សុំអោយអាជ្ញាកណ្តាលផ្នែកកីឡាទាំងអស់ គឺរាល់ការប្រកួតកីឡាទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាពក្នុងការដាក់ពិន្ទុឬកាត់សេចក្តីផ្សេងៗនៃការប្រកួត ព្រោះកន្លងមកឃើញថាហាក់បីដូចមានភាពលម្អៀង និងមិនមានសុក្រិតភាព៕

អត្ថបទទាក់ទង