ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១០ កក្កដា ស្អែកនេះ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោក ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១០ កក្កដា ស្អែកនេះ លោក ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១០ កក្កដា ស្អែកនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​សារ​ Comment របស់​លោក នៅ​ក្នុង​ទំព័រ Facebook ក្រុម​ចម្រៀង​គ្រួសារខ្មែរ ​នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០១៩នេះថា លោកបាន​ចេញ​ពី​មន្ទីរពេទ្យ មកនៅសណ្ឋាគារ​តាំង​ពី​ព្រឹកមិញម្លេះ។ លោក ហ៊ុន សែន បន្ថែមថា នៅថ្ងៃទី១០ កក្កដា លោកនឹងវិលត្រលប់ទៅកម្ពុជាវិញ​ ដើម្បី​ដឹកនាំ​ប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខ។

ជាមួយនឹងពាក្យ​ស្វាគមន៍​របស់​លោក ហ៊ុន សែន ពីប្រទេស​សឹង្ហបូរី ចំពោះពលរដ្ឋកម្ពុជា លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ ជាទីគោរពស្រលាញ់បំផុត​ក្នុង​ទឹកចិត្ត​របស់​ពលរដ្ឋខ្មែរ​ក៏បាន​ផ្ញើសារ​ក្នុង​ភាពស្និតស្នាលបន្ថែមទៀតថា«ពុក​នៅ​អាច​ចូលរួម​កម្មវិធី​ចម្រៀង​គ្រួសារខ្មែរបាន។ យមរាជមិនត្រូវការជីវិតពុកទេ​ ព្រោះយមរាជត្រូវការ​ឱ្យនៅការពារ​កូនៗ និង​ប្រជាជនកម្ពុជា​តទៅទៀត» ទោះយ៉ាងនេះក្តី​លោក ហ៊ុន សែន នៅបាន​បញ្ជាក់ថា «ពួក​ចង់​ឱ្យ​ពុក​ស្លាប់ ពិត​ជា​ខកចិត្ត​ពេលឃើញពុក​នៅ​មាន​លទ្ធភាពចូលរួម​ជាមួយកូនៗបាន​។

នៅក្នុងសារ​ Comment លោក ហ៊ុន សែន ក៏បាន​អរគុណដល់បងប្អូនជនរួមជាតិ ដែលបានជូនពរ និង​បារម្ភ​ពី​សុខភាព​របស់​លោក​៕

អត្ថបទទាក់ទង