ខ្មែរប៉ុស្ដិ៍ Close

ការបង្ហាត់បង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ឌី វិជ្ជា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការបង្ហាត់បង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ។

ការបង្ហាត់​បង្រៀន​នេះធ្វើ​ឡេី​ង​ ក្រោមប្រធានបទ «ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ” “NO KIDS DROWN”» របស់យុវជនខេត្តស្វាយរៀងផ្ទាល់ ក្នុងសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការរៀបចំកម្មវិធីបង្ហាត់បង្រៀនកុមារអោយចេះសង្គ្រោះខ្លួនឯងពេលលង់នេះ ជាការផ្តួចផ្តើម និងឧបត្ថម្ភដោយ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕

អត្ថបទទាក់ទង