ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ត្រី គន់ គីម ផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 42
លោកទេសរដ្ឋមន្ត្រី គន់ គីម ផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ លោកទេសរដ្ឋមន្ត្រី គន់ គីម ផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និង អង្គការដៃគូរអភិវឌ្ឍន៍ទូទាំងខេត្តចំនួន៥០០នាក់។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តបានជួបនូវគ្រោះមហន្តរាយ៣៦លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត១លើក ខ្យល់កន្ទ្រាក់២៩លើក និងរន្ទះបាញ់៦លើក ដែលបណ្តាលឲ្យស្លាប់មនុស្ស៥នាក់ និងរបួស៦នាក់។

អភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្តនិងកាកបាទក្រហមកម្ពុជា បានរួមគ្នា ឆ្លើយតបបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និង ឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូ ត្រូវត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយ កើតមានជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលា ជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពការណ៍ជាក់ស្តែងអោយបានទាន់ពេលវេលា៕

អត្ថបទទាក់ទង