ខ្មែរប៉ុស្ដិ៍ Close

អតីតយុទ្ធជនជាង១០០គ្រួសារ ទទួលបានផ្ទះ និងដីជិត២ហិកតាក្នុងមួយគ្រួសារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
អតីតយុទ្ធជនជាង១០០គ្រួសារ ទទួលបានផ្ទះ និងដីជិត២ហិកតាក្នុងមួយគ្រួសារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អតីតយុទ្ធជនជាង១០០គ្រួសារ ទទួលបានផ្ទះ និងដីជិត២ហិកតាក្នុងមួយគ្រួសារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អតីតយុទ្ធជនជាង១០០គ្រួសារ ទទួលបានផ្ទះ និងដីជិត២ហិកតាក្នុងមួយគ្រួសារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួល ក្នុងការរស់ប្រចាំថ្ងៃនៅក្នុងគ្រួសារកាន់តែមានភាពល្អប្រសើរ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះមួយខ្នង និងដី១.៥ ហិកតាក្នុងមួយគ្រួសារសម្រាប់ប្រកបអាជីវកម្ម ដំាដំណាំបន្លែបង្ការ ដល់គ្រួសារអតីតយុទ្ធជនទាំង១៤០គ្រួសារ។

ការផ្ដល់ជូននេះ ដោយមើលឃើញអតីតយុទ្ធជនពិការ អតីតយុទ្ធជនចូលនិវត្តន៍ មានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ រស់នៅបានសមរម្យ។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបន្ថែមថា នេះជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវកត់ត្រាទុកសម្រាប់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានទទួល សម្បទានដីសង្គមកិច្ច និងផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺបានដោះស្រាយការលំបាកចំពោះមុខរបស់បងប្អូនអតីតយុទ្ធជនបានទាន់ពេលវេលា ដោយគ្រួសារខ្លះមានដីតែគ្មានផ្ទះ និងមានផ្ទះមិនសមរម្យ ត្រូវបានសមាគមអតីតយុទ្ធជន សាងសង់ផ្ទះជូន នៅតាមមូលដ្ឋានបាន ១៩១ខ្នងផ្ទះរួចមកហើយនិងបានចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនបានចំនួន ២លើករួចមកហើយដែរ ដោយមិនទុកឲ្យបងប្អូន ណារងការលំបាកដោយមិនបានដឹងមិនបានឮ និងមើលថែពីសំណាក់អាជ្ញាធរនោះឡើយ ព្រោះអតីតយុទ្ធជន គឺជាបុគ្គលដែលមាន គុណបំណាច់លើប្រទេសជាតិ បើគ្មានអតីតយុទ្ធជន ក៏គ្មានថ្ងៃនេះនោះឡើយ៕

អត្ថបទទាក់ទង