ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ត្រី គន់ គីម៖ «ក្រុមខ្មោចបក្សសង្គ្រោះជាតិ គេមិនសប្បាយចិត្តនឹងសុខសន្តិភាពទេ តែងចង់ធ្វើបដិវត្តន៍ពណ៌»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកទេសរដ្ឋមន្ត្រី គន់ គីម៖ «ក្រុមខ្មោចបក្សសង្គ្រោះជាតិ គេមិនសប្បាយចិត្តនឹងសុខសន្តិភាពទេ តែងចង់ធ្វើបដិវត្តន៍ពណ៌» លោកទេសរដ្ឋមន្ត្រី គន់ គីម៖ «ក្រុមខ្មោចបក្សសង្គ្រោះជាតិ គេមិនសប្បាយចិត្តនឹងសុខសន្តិភាពទេ តែងចង់ធ្វើបដិវត្តន៍ពណ៌»

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបង្ហាញពីគុណតម្លៃដ៏ធំធេងនៃសុខសន្តិភាពដែលកំពុងគ្របដណ្តើមលើផ្ទៃប្រទេសកម្ពុជា។ លោកថា សុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យកម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តែក្រុមអតីតគណបក្សជំទាស់នៅកម្ពុជាមិនពេញចិត្តនោះឡើយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះក្នុងឱកាសដែលលោក ប្រគល់ផ្ទះជូនអតីតយុទ្ធជនប្រមាណ ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ផ្ទះប្រគល់ជូនអតីតយុទ្ធជនទាំង ២០០គ្រួសារនេះ គឺជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។

នៅចំពោះមុខក្រុមគ្រួសារអតីតយុទ្ធជន និងមន្ត្រីដែលចូលរួមជាច្រើននាក់នោះ លោក គន់ គីម បានគូសបញ្ជាក់ថា «មានសន្តិភាពទើបយើងមានការអភិវឌ្ឍ និងទទួលបានភាពសុខដុមនៅទូទាំងប្រទេស សន្តិភាពសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែពួកប្រឆាំងគេមិនសប្បាយចិត្តទេ ជានិច្ចជាកាលពួកវាតែងតែប៉ុនប៉ងចង់ធ្វើបដិវត្តន៍ពណ៌ តាមគ្រប់រូបភាពក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីទាញប្រទេសជាតិឱ្យធ្លាក់ទៅក្នុងសង្គ្រាមឡើងវិញ»។

ទន្ទឹមនឹងការលើកបង្ហាញពីចេតនាពិសពុលរបស់ក្រុមអតីតគណបក្សជំទាស់នៅកម្ពុជាហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវឱ្យរួមគ្នាប្រឆាំងបំណងទុច្ចរិតទាំងនេះ។ លោក គន់ គីម បានអំពាវនាវបែបនេះ «ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្តូផ្តាច់ការពារឱ្យបានសន្តិភាពដែលយើងកំពុងទទួលបានដូចសព្វថ្ងៃនេះ នឹងត្រូវជឿជាក់ ដើរតាមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ប្រឆាំងដាច់ខាតរាល់ការឃោសនាបំបែកបំបាក់និងរាល់សកម្មភាពដែលនាំអោយប៉ះពាល់ដល់សុខសន្តិភាព»៕

អត្ថបទទាក់ទង