ខ្មែរប៉ុស្ដិ៍ Close

ក្រុងស្វាយរៀង ដុតកម្ទេចចោលសាច់មាន់​ ​ នាំចូលមកពីប្រទេសវៀតណាមខុសច្បាប់ចំនួន៣៤២ គីឡូក្រាម​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23

នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ លោក​ ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានចូលរួមក្នុងការដុតកម្ទេចចោលនូវសាច់មាន់​ ជើងមាន់​ កោះមាន់​ ចូលមកពីប្រទេសវៀតណាមខុសច្បាប់ចំនួន៣៤២ គីឡូក្រាម​។

សូមបញ្ជាក់ថា​ ករណីនេះកម្លាំងអធិការរដ្ឋាន សហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត មន្ត្រី​ករិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្តកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គោលដៅលើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានធ្វើការត្រួតពិនិត្យម៉ូតូរឺម៉ក ដឹកត្រីរបស់ក្រុមឈ្មួញវៀតណាម រកឃើញសាច់មាន់ ជើងមាន់​ កោះមាន់​ ជាប្រភេទបោចហើយចំនួន ៣៤២គីឡូក្រាម​ ដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ៕

អត្ថបទទាក់ទង