ខ្មែរប៉ុស្ដិ៍ Close

    ខេត្តស្វាយរៀងជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងមួយចំនួន ចាប់ពីថ្ងៃអង្គារទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1378
    ខេត្តស្វាយរៀងជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងមួយចំនួន ចាប់ពីថ្ងៃអង្គារទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះតទៅខេត្តស្វាយរៀងជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងមួយចំនួន ចាប់ពីថ្ងៃអង្គារទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ

    នារសៀលថ្ងៃទីចន្ទ ២៨ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅស្រុកកំពង់រោទិ៍ ស្រុករំដួល និងក្រុងបាវិត។

    ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃអង្គារទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ដោយ៖

    • ពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០
    • ពេលរសៀល ចាប់ពីម៉ោង ១ ដល់ម៉ោង ៥

    សម្រាប់ទីតាំងដើម្បីចាក់ សូមអាននូវសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងដូចខាងក្រោម៖

    អត្ថបទទាក់ទង