ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន គូសបញ្ជាក់ថា យមរាជមិនត្រូវការលោកទេគឺត្រូវការឱ្យលោករស់នៅបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍជាបន្តទៅទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63
លោក ហ៊ុន សែន គូសបញ្ជាក់ថា យមរាជមិនត្រូវការលោកទេគឺត្រូវការឱ្យលោករស់នៅបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍជាបន្តទៅទៀត លោក ហ៊ុន សែន គូសបញ្ជាក់ថា យមរាជមិនត្រូវការលោកទេគឺត្រូវការឱ្យលោករស់នៅបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍជាបន្តទៅទៀត

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលបានផ្ញើសារជូនពរ និងបង្ហាញការព្រួយបារម្ភចំពោះរូបលោក ហើយលោកក៏បានបង្ហាញការហួសចិត្តចំពោះជនមួយចំនួនតូចដែលបន់ស្រន់ចង់ឱ្យលោកទទួលមរណភាពដើម្បីទទួលបានអំណាចដោយលោកបានបញ្ជាក់ទៅវិញថា រង់ចាំជាតិក្រោយចុះយមរាជមិនត្រូវការលោកទេក្នុងរយៈពេលមិនតិចជាង៤០ឆ្នាំដោយយមរាជត្រូវការឱ្យលោករស់នៅដើម្បីបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យ បានដោះស្រាយដោយជោគជ័យនៅត្រង់កន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសេរបន្តថា «ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមក comment ឬបង្ហោះតាម Facebook បន់ឱ្យខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត»។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយ ដោយសារត្រូវទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ ហើយលោកបានសូមអាធ្យាស្រ័យពីសំណាក់មិត្តភ័ក្រ្តទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបលោកនៅសប្តាហ៍ក្រោយនេះផងដែរ៕

អត្ថបទទាក់ទង