ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រូពេទ្យដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ និងបានផ្តាំទៅអ្នកបន់ឱ្យលោកស្លាប់ថា «ឈប់បានឈប់ទៅ»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រូពេទ្យដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ និងបានផ្តាំទៅអ្នកបន់ឱ្យលោកស្លាប់ថា «ឈប់បានឈប់ទៅ» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រូពេទ្យដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ និងបានផ្តាំទៅអ្នកបន់ឱ្យលោកស្លាប់ថា «ឈប់បានឈប់ទៅ»

បង្ហោះសារពីប្រទេសសិង្ហបុរីនៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងអំណរគុណចំពោះជនរួមជាតិដែលជូនពរដល់រូបលោកនិងបារម្មណ៍អំពីសុខភាពរបស់លោកដោយបានបញ្ជាក់ថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសិង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យលោកផ្អាកវាយកូនគោលមួយរយ: ហើយលោកបានគោរពតាមបានយ៉ាងស្រួលតាមវេជ្ជបញ្ជាំ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំងដែលបានបន់ឱ្យលោកស្លាប់ថា«យមរាជមិនត្រូវការជីវិតសម្តេចទេព្រោះយមរាជត្រូវការឱ្យសម្តេចនៅបន្តបម្រើប្រជាជននិងកម្ចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត» 

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា៖«ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់ឱ្យខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា(ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជននិងកម្ចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត»

លោកបានជូនរូបថតដែលថតមុននេះប្រហែល៣០នាទីថាដើម្បីបង្ហាញប្រាប់មហាជនថាសុខភាពលោកពេលនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ។

សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសុំលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយដោយសារតែលោកត្រូវអញ្ជើញទៅពិនិត្យសុខភាពនៅសិង្ហបុរីពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍យ៉ាងដូច្នេះថា«ដោយសារមានបញ្ហាគ្រិចស្មាខាងស្តាំនិងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំទៅឱ្យគ្រូពេទ្យសិង្ហបូរីពិនិត្យនិងព្យាបាល។ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្រ័ទាំងបរទេសទាំងខ្មែរដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះដែលខ្ញុំត្រូវលប់ចោលនូវជំនួបនោះ»

អត្ថបទទាក់ទង