សម្តេចតេជោ ហ៊ុន សែន រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៖ «ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថា នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។
មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។
សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង
រដ្ឋាភិបាលរហូតមកព្រឹទ្ធសភា នាពេល
នេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។
ជាងពាក់កណ្តាលសតវត្សរ៍ នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។
ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែង
ក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។
មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹក
ជំនន់ផង និងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះ
ស្រាយស្បៀងជូនប្រជាជន ដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ច ដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។
ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ»៕