ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់ពីក្រុងហ្សឺណែវ ប្រទេសស្វីសមកដល់កម្ពុជាវិញដោយសុវត្ថិភាព

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់ពីក្រុងហ្សឺណែវ ប្រទេសស្វីសមកដល់កម្ពុជាវិញដោយសុវត្ថិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់ពីក្រុងហ្សឺណែវ ប្រទេសស្វីសមកដល់កម្ពុជាវិញដោយសុវត្ថិភាព

នៅព្រឹកថ្ងៃសៅរ៌ទី០៦ខែកក្កដាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពហើយបន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) នាទីក្រុងហ្សឺណែវប្រទេសស្វីសនិងការប្រកាសចេញជាផ្លូវការនូវយុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩២០២៣  ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ឋិមនុស្សUN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមរយៈទំព័រFacebook ផ្លូវការរបស់លោកបានធ្វើការថ្លែងអំណរគុណដល់បងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ដែលបានមកទទួលស្វាគមន៍រូបលោកយ៉ាងច្រើនកុះករនៅទីក្រុងហ្សឺណែវដែលបង្ហាញនូវការគោរពស្រឡាញ់គាំទ្រនិងជឿជាក់ឥតងាករេចំពោះរូបលោកដែលបានដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ៕

អត្ថបទទាក់ទង