ខ្មែរប៉ុស្ដិ៍ Close

នៅទីបំផុតទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថដាក់ជីវិតងាប់ទាំងពូជ ជាមួយសម្តេចតេជោ ហ៊ុន សែន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 65
នៅទីបំផុតទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថដាក់ជីវិតងាប់ទាំងពូជ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីបំផុតទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថដាក់ជីវិតងាប់ទាំងពូជ ជាមួយសម្តេចតេជោ ហ៊ុន សែន

នៅទីបំផុតអ្វីៗមិនខុសពីការគិតរបស់សម្តេចតេជោ ហ៊ុន សែន, នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ តាមរយៈវិទ្យុអាស៊ីសេរី ទណ្ឌិត សម រង្ស៊ី នៅតែមិនក្លាហាន ចេញមុខមកស្បថដាក់ជីវិតងាប់ទាំងពូជជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះឡើយ ប្រហែលទង្វើនេះ សម រង្ស៊ី ខ្លាចងាប់ទាំងប្រពន្ធ ទាំងកូន ទាំងចៅ និងចៅទួត ជាពិសេសខ្លាចងាប់ដូចខ្មោចឪពុកចោលឆ្អឹងនៅបរទេស។

ភ្លាមៗសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តល់កិច្ចសម្ភាសន៍ពិសេសដល់អង្គភាពព័ត៌មាន Fresh News នៅរាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយរួចហើយថា មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ សួរតែមួយចំណុច តើលោកឯងហ៊ានស្បថឲ្យងាប់តែហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់ដែរឬទេ? ប៉ុន្តែនៅពេលនេះបានបង្ហាញច្បាស់ហើយ លោកឯងមិនហ៊ានស្បថដាក់ជីវិតជាមួយខ្ញុំទេ ព្រោះលោកឯងខ្លាចងាប់ ទាំងពូជ ដូចខ្មោចឪពុកអ្នកឯងចោលឆ្អឹងនៅក្រៅប្រទេសអញ្ជឹង»។

តាមរយៈវិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងខ្លាចចាញ់សម្បថបានប្រកាន់ជំហរនៅតែទាមទារឲ្យរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្ត ឡើងវិញសិន ទើបហ៊ានស្បថ ចំណុចនេះបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ទណ្ឌិត សម រង្ស៊ី បានចុះចាញ់មិនហ៊ានស្បថដាក់ជីវិតងាប់ទាំងពូជជាមួយសម្តេចតេជោនោះឡើយ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបផ្ដល់ដំបូន្មានជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅ បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោងគ្រប់រូបភាពទាំងអស់ ចំពោះការចោទប្រកាន់ថាការបោះឆ្នោតមានការបន្លំ និងបំប៉ោងតួលេខ។

កាលពីឆ្នាំ២០១៣កន្លងទៅ គេនៅចាំបានថាក្រុមអ្នកប្រឆាំងទាំងអស់នេះ ធ្លាប់បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបានប៉ុន្មានខែផងនោះ ពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភា ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលាបំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅ ឯប្រាសាទអង្គរនោះឡើយ ទីបំផុតពួកគេបានចាញ់ពាក្យសម្បថ បាត់បង់អស់តំណែង និងរលាយបក្សជាប់គុក រត់ចោលស្រុក ខ្ចាត់ខ្ចាយគ្មានសល់។

សម្បថឆ្នាំ២០១៣ ជាមេរៀនដែលនាំឲ្យខ្លាចរអាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលមិនហ៊ានចេញមកស្បថទៀតនោះឡើយ ហើយទីបំផុតនេះ សម រង្ស៊ី នៅតែជាមនុស្សកំសាកញី ខ្លាចងាប់ដូចខ្មោចឪពុករបស់ខ្លួន៕

ប្រភព Fresh News

 

 

អត្ថបទទាក់ទង