ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម

តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្រោយជំនួបនៃកិច្ចសំណេះសំណាលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង ដែលជាបុគ្គលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។

លោក ង្វៀន ហ៊្វូជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់លោក ង្វៀន ហ៊្វូជុង បានអញ្ជើញចូលចូលគាល់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្នុងដំណើរទស្សនកិច្ចនេះប្រមុខរដ្ឋវៀតណាម ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ ៕

អត្ថបទទាក់ទង