ខ្មែរប៉ុស្ដិ៍ Close

(សូមទស្សនាវីដេអូ) សេចក្តីបំភ្លឺរបស់រដ្ឋ​បាលក្រុងបាត់ដំបង ចំពោះករណីឆេះផ្ទះរបស់លោក មាស នី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40

https://youtu.be/rdNcY7g5dAQ

រដ្ឋបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺចំពោះករណីឆេះផ្ទះរបស់លោក មាស នី នាពេលកន្លងទៅថ្មីៗនេះថា មូលហេតុនៃការឆេះនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺបណ្តាលមកពីទុសេចរន្តអគ្គិសនីដែលផ្តើមចេញពីផ្ទះឈើប្រក់សង្ក័សីរបស់ឈ្មោះ អ៊ុង ស័កពិសិដ្ឋ ដែលស្ថិតនៅពីក្រោយផ្ទះរបស់លោក មាស នី ដែលបណ្តាលឲ្យឆាបឆេះផ្ទះលោក មាស នី ផ្នែកខាងលើទាំងស្រុង។

នៅក្នុងសេចក្តីបំភ្លឺនេះ រដ្ឋបាលក្រុងបាត់ដំបងក៏បានលើកឡើងដែរថា លោក មាស នី បានធ្វើការផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ព្រាប កុល ដែលបញ្ជាក់ថា ករណីអគ្គីភ័យនេះកើតឡើងដោយចៃដន្យ មិនមានជនណា ឬគណបក្សណានៅពីក្រោយខ្នងឡើយ។

ម្យ៉ាងវិញទៀត រដ្ឋបាលក្រុងបាត់ដំបងបានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ Kimseng Eab ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង រដ្ឋបាលខេត្ត លើករណីឆេះផ្ទះរបស់លោក មាស នី នេះផងដែរ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺខាងក្រោម៖

អត្ថបទទាក់ទង