លោកឧកញ៉ា ភួ ពុយ ៖ «បេីគេអោយលេីស ពី ៩បាត/គីឡូក្រាម បងប្អូនលក់ចុះ តែបេីឈ្មួញផ្សេងអោយ ៨,៣បាត/គីឡូក្រាម សូមទុកលក់អោយខ្ញុំ»
ថ្លែងពីឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ លោកឧកញ៉ា ភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រួមជាមួយនិងក្រុមការងារក្រសួង និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជេីញចុះជួបជាមួយបងប្អូនប្រជាកសិករដាំស្រូវនៅទីនោះដោយផ្ទាល់ និងបានធានាចំពោះតម្លៃស្រូវផ្ការំដួលសេីម ប្រភេទលេខ១ គឺ ប្រមូលទិញក្នុងតម្លៃ ៩បាត/គីឡូក្រាម នៅនឹងកន្លែង ចាប់ពីពេលនេះទៅ ដេីម្បីទប់ស្កាត់ការធ្លាក់ចុះនូវតម្លៃស្រូវរបស់បងប្អូនប្រជាកសិករបន្តទៀត។
លោក ឧកញ៉ា បានថ្លែងថា៖
«បេីគេអោយលេីស ពី ៩បាត/គីឡូក្រាម បងប្អូនលក់ចុះ តែបេីឈ្មួញផ្សេងអោយ ៨,៣បាត/គីឡូក្រាម សូមទុកលក់អោយខ្ញុំ»