ខ្មែរប៉ុស្ដិ៍ Close

២០ មិថុនាខាងមុខនេះ! ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤២ឆ្នាំ ដំណើររបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួលរំលំរបប «ប៉ុល ពត» នៅតំបន់កោះថ្ម ស្រុកមេមត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
២០ មិថុនាខាងមុខនេះ! ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤២ឆ្នាំ ដំណើររបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួលរំលំរបប «ប៉ុល ពត» នៅតំបន់កោះថ្ម ស្រុកមេមត់ ២០ មិថុនាខាងមុខនេះ! ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤២ឆ្នាំ ដំណើររបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួលរំលំរបប «ប៉ុល ពត» នៅតំបន់កោះថ្ម ស្រុកមេមត់

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានថ្លែងឱ្យដឹងថា ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤២ឆ្នាំ នៃដំណើរបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ខណៈការប្រារព្ធខួបនេះនៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពីមុខវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយរំដោះប្រទេសជាតិឱ្យរួចផុតពីរបប ដ៏សាហាវរបស់ខ្មែរក្រហមហើយ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

ខួបលើក ៤២ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងប្រទេសវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្ត ហ៊ុន សែន លើសមរភូមិរំដោះជាតិ និងប្រជាជនកម្ពុជា កាលពីជាង៤០ឆ្នាំមុន។

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមថា «ទិវាចងចាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត»នឹងធ្វើឡើងជារៀងរាល់ឆ្នាំហើយរាល់ ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រពីប្រវត្តិ នៃការតស៊ូរបស់លោក និងសមមិត្តរួមដំណើរផ្សេងៗទៀត។

នៅវិមានឈ្នះ-ឈ្នះ ក៏នឹងប្រារព្ធកម្មវិធីនេះដែរ ដោយនឹងប្រព្រឹត្តទៅជាមួយនឹងការបើកនូវសារមន្ទីរ ផ្ទុកដោយឯកសារជាច្រើនទាក់ទង និងប្រវត្តិសាស្ត្រដ៏ជូរចត់របស់សមមិត្ត ហ៊ុន សែន និងមិត្តរួមដំណើរដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបប៉ុលពត ឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ៕

អត្ថបទទាក់ទង