ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា តំបន់នៅវិមានឈ្នះ ឈ្នះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយរបស់រាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា តំបន់នៅវិមានឈ្នះ ឈ្នះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយរបស់រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា តំបន់នៅវិមានឈ្នះ ឈ្នះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយរបស់រាជធានីភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តំបន់វិមានឈ្នះឈ្នះ នឹងក្លាយទៅជាទីក្រុងរណបមួយរបស់រាជធានីភ្នំពេញ ហើយនៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គែមនៅពហុកីឡដ្ឋានមរតកតេជោផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិមានឈ្នះឈ្នះនេះ មិនមែនជារបស់នរណាម្នាក់នោះឡើយ គឺជាកម្មសិទ្ធិរបស់ប្រជាជាតិកម្ពុជា ហើយនៅទីនេះទៀតសោត ក៏នឹងបើកឱកាសឱ្យយុវជន និងនិស្សិត មកទស្សនាលេង និងធ្វើការសិក្សាស្រាវជ្រាវ ហាត់ប្រាណ លេងកីឡានៅទីនេះផងដែរ៕

អត្ថបទទាក់ទង