ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលបានការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលបានការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលបានការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មីដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានឈរជើងការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធ ដែលបានអនុវត្តតួនាទីបានល្អក្នុងការឈរជើង ការពារ និងសម្រួលចរាចរណ៍ដោយមិនខ្លាចការនឿយហត់ មិនបានជួបជុំក្រុមគ្រួសារដើម្បីសេចក្តីសុខ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែកងកម្លាំងក្នុងស្រុកនោះទេ កងទ័ពកម្ពុជាដែលនៅក្រៅប្រទេសក្នុងក្របខណ្ឌអង្គការប្រជាជាតិ ក៏មិនបានចូលរួមសប្បាយរីករាយជាមួយគ្រួសារដែរបានត្រឹមតែទូរស័ព្ទមកលេងផ្ទះ និងបានត្រឹមតែឃើញរូបថតភាពសប្បាយរីករាយនៅក្នុងស្រុកដោយសារជាប់បំពេញបេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅប្រទេសមួយចំនួនដូចជា៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ជាដើម៕

អត្ថបទទាក់ទង