ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅសឹង្ហបូរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកសារ 48

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The 18 TISS Shangri-La Dialogue) នៅប្រទេសសិង្ហបុរី ។

សូមជម្រាបថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ ។

កិច្ចប្រជុំកំពូលនេះ នឹងបើឱកាសដល់ប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេស ធ្វើការប្រជុំពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ។

គួរជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចការងារនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់ផងដែរ ៕

អត្ថបទទាក់ទង