ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 135
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានលើកឡើងថា សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ជនរួមជាតិរាប់លាននាក់បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀស ខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវទុក្ខវេទនាគ្រប់បែបយ៉ាង។

លោកបានបន្តថា ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីអ្នកដែលធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ដ៏អាក្រក់បែបនេះ។ យើងសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសទាំងនោះ អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ អាចរស់នៅប្រកបដោយសុខសន្តិភាព៕

អត្ថបទទាក់ទង