ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះវិហារ ណែនាំដល់កងកម្លាំងប្រដាប់អាវុធត្រូវមានជំហររឹងមាំអនុវត្តឲ្យបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវមានជំហររឹងមាំស្តាប់ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើរបស់ខ្លួនជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបភាពស្មោះត្រង់និងមានឆន្ទះមោះមុត ស្មោះត្រង់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ពិសេសគឺការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត។

លោក បានមានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសដែលលោករួមជាមួយលោក ពៅ ហេង មេបញ្ជាការរងកងទព័ជើងគោកនិងជាមេបញ្ជាការយោធភូមិភាកទី៤ អញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទ័ពឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

លើសពីនេះលោកអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដោយមានការដឹកនាំផ្ទាល់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនៃកងយោធិពលខេមរភូមិន្ទ តែងតែយកចិត្តទុក្ខដាក់ពីជីវភាពរស់នៅរបស់កងទ័ព តាមរយះការតម្លើងប្រាក់បៀវត្ស ជាពិសេសកងកម្លាំងដែលត្រូវចូលនិវត្តន៍ ឲ្យបានចូលក្នុងសមាគមអតីតយុទ្ឋជនដែលទទួលបាន អត្ថប្រយោជន៍យ៉ាងច្រើនថែមទៀតផង ។

បន្ថែមពីនេះទៀតលោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមជាកងកម្លាំងនៃកងយោធិពលខេមរភូមិន្ទ មិនត្រឹមតែការពារនូវបូរណភាពទឹកដីប៉ុណោះទេ ថែមទាំងទប់ស្កាត់ជនអគតិដែលមានបំណងបំផ្លាញ់នូវសន្តិភាពសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេស លឲ្យខានតែបាន។លើសពីនេះទៀត លោកអភិបាលខេត្ត លើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវមានការហ្វឹកហ្វឺនជាប្រចាំនូវបច្ចេកទេសថ្មីៗបន្ថែមទៀត៕

អត្ថបទទាក់ទង