ខ្មែរប៉ុស្ដិ៍ Close

បណ្ឌិតសភាចារ្យ សុខ ទូច អាចនឹងប្តឹងបកចំពោះគណបក្សខ្មែរក្រោក ដោយទារសំណងជំងឺចិត្តច្រើនរយលានរៀល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 47
បណ្ឌិតសភាចារ្យ សុខ ទូច អាចនឹងប្តឹងបកចំពោះគណបក្សខ្មែរក្រោក ដោយទារសំណងជំងឺចិត្តច្រើនរយលានរៀល បណ្ឌិតសភាចារ្យ សុខ ទូច អាចនឹងប្តឹងបកចំពោះគណបក្សខ្មែរក្រោក ដោយទារសំណងជំងឺចិត្តច្រើនរយលានរៀល

តាមរយៈ​គណនីហ្វេសប៊ុកផ្លូវការរបស់លោក បណ្ឌិតសភាចារ្យ សុខ ទូច បានសរសេរថា ​ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោកតាមរយ:ដីកាកោះ​ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក ដើម្បីសាកសួរ និងស្តាប់ចម្លើយចំពោះបណ្តឹងរបស់គណបក្សមួយដែលគ្មានអាសនៈសោះនៅក្នុងរដ្ឋសភា ឈ្មោះខ្មែរក្រោក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា លោកនឹងចូលខ្លួនតាមការកោះហៅនោះ។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអន់ឡាញ Fresh News បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា លោកមិនព្រួយបារម្ភទេ សម្រាប់ការប្តឹងពីគណបក្សខ្មែរក្រោកនេះ ហើយលោកអះអាងថា លោកនឹងមានចំណាត់ការតវ៉ាផ្លូវច្បាប់ផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក។

បន្ទាប់ពីឃើញបទចោទក្នុងដីកាកោះ មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយមួយចំនួនសម្តែងការហួសចិត្ត និងអស់សំណើចជាខ្លាំង ចំពោះគណបក្ស​ដែលគ្មានអាសនៈ​នៅក្នុងរដ្ឋសភាមួយនោះ ដែលប្តឹងបណ្ឌិតសភាចារ្យ សុខ ទូច ពីបទកុបកម្ម និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។

អ្នកច្បាប់ ក៏ដូចជាអ្នកវិទ្យាសាស្ត្រនយោបាយបានសម្តែងការងឿងឆ្ងល់ថា តើគណបក្សមួយនោះ មានសម្អាងហេតុអ្វីដែលប្តឹងបណ្ឌិតសភាចារ្យ សុខ ទូច ពីបទកុបកម្ម? តើបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើកុបកម្ម ឬដឹកនាំធ្វើកុបកម្មពីពេលណា? នៅកន្លែងណា? ពាក់ព័ន្ធនឹងរឿងអ្វី? ឯបទចោទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ កាន់តែហួសចិត្តទៀត, តើគណបក្សមួយនោះ ចាត់ទុកខ្លួនឯងជាអាជ្ញាធរសាធារណៈរបស់រដ្ឋកំពុងមុខងារសាធារណៈឬ? ត្រូវដឹងថា គណបក្សនយោបាយគ្មានកៅអីណាមួយសោះនៅក្នុងរដ្ឋសភា គឺគ្រាន់តែជាក្រុមផលប្រយោជន៍ (Interest Group) តំណាងឱ្យប្រជាជនជំពូកណាមួយមួយក្តាប់តូចបំផុតប៉ុណ្ណោះ គឺមិនមែនជាអាជ្ញាធរសាធារណៈរបស់រដ្ឋនោះទេ។ ដូច្នេះ សកម្មភាពរបស់ពួកគេមិនមែនជាការបំពេញមុខងារសាធារណៈរបស់រដ្ឋទេ គឺធ្វើសកម្មភាពនយោបាយ​សុទ្ធសាធ។

បណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហើបឱ្យដឹងថា លោកអាចប្តឹងបកចំពោះគណបក្សនោះដោយទារសំណងជំងឺចិត្តច្រើនរយលានរៀល ។

ប្រភព៖ ទំព័រហ្វេសប៊ុកលោកបណ្ឌិត គិន ភា

អត្ថបទទាក់ទង