ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខដុមនីយកម្មផ្នែកសាសនាគឺជាមរតកនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខដុមនីយកម្មផ្នែកសាសនាគឺជាមរតកនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខដុមនីយកម្មផ្នែកសាសនាគឺជាមរតកនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤០ឆ្នាំក្រោយថ្ងៃរំដោះ លោកមិនត្រឹមតែប្រឹងប្រែងក្នុងការស្វែងរកសុខសន្តិភាព ការពារសុខសន្តិភាពប៉ុណ្ណោះទេ លោកក៏បានប្រឹងប្រែងធ្វើសុខដុមនីយកម្មផ្នែកសាសនា និងប្រឹងប្រែងធ្វើឱ្យគ្រប់សាសនាទាំងអស់រួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ ។ លោកបានថ្លែងដូចនេះនៅល្ងាចថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ភាពខុសគ្នានៃសាសនាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសនោះទេ។ លោក ក៏បានផ្តាំដល់អ្នកដឹកនាំជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានសុខដុមនីយកម្មផ្នែកសាសនាបន្តទៀត ដោយមិនត្រូវមើលស្រាលលើបញ្ហានេះនោះឡើយ៕

អត្ថបទទាក់ទង