ខ្មែរប៉ុស្ដិ៍ Close

បងប្អូនរួមជាតិមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 18
បងប្អូនរួមជាតិមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បងប្អូនរួមជាតិមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើរាជរដ្ឋាភិបាលដែលដឹកនាំដោយ «គណបក្សប្រជាជនកម្ពុជា» ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនឱ្យសង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបលោក។ លោកបានបន្ថែមថា សុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់លោក ដែលលោកត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ចដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង និងទទួលបាននូវលាភសំណាងល្អៗនៅក្នុងឆ្នាំថ្មីនេះ៕

អត្ថបទទាក់ទង