ខ្មែរប៉ុស្ដិ៍ Close

បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 60
បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។

កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវបានបង្ខះដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបំពេញការងារបន្តទៀត។

ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវបានអាជ្ញាធរជាតិអប្សរាបំពេញទឹកជាប្រចាំក្នុងកម្រិតអតិបរិមា៕

អត្ថបទ៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា