ខ្មែរប៉ុស្ដិ៍ Close

សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជិត២០០០នាក់ដោយឥតគិតថ្លៃ នៅខ័ណ្ឌព្រែកព្នៅ

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជិត២០០០នាក់ដោយឥតគិតថ្លៃ នៅខ័ណ្ឌព្រែកព្នៅ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជិត២០០០នាក់ដោយឥតគិតថ្លៃ នៅខ័ណ្ឌព្រែកព្នៅ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ព្រមទាំងអាជ្ញាធរខ័ណ្ឌព្រែកព្នៅ បានសហការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ធ និងកម្មករនិយោជិត បានចំនួនជិត២០០០នាក់ នៅក្នុងបរវេណវិទ្យាល័យបឹងប្រីយ៏ ភូមិតាគល់ សង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

កម្មវិធីនេះបានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មនិងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាលរាជរាធានីភ្នំពេញ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក សុខ សម្បត្តិ អភិបាលខ័ណ្ឌព្រែកព្នៅ ។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមជួយសម្របសម្រួលពីសមាជិកក្រុមប្រឹក្សាភិបាល-មន្រ្តីសហព័ន្ឋជាសមាជិក សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រុមយុវជន សសយក ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាតក្រហមខ័ណ្ឌព្រែកព្នៅផងដែរ។

នាឱកាសនោះដែរ លោក ហេង សុខគង់ ប្រធានសម្ព័ន្ឋគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៏ឲ្យដឹងថាសម្ព័ន្ឋគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិត៣០០នាក់និងដឹកជញ្ជូនឧបករណ៏បរិក្ខាពេទ្យទំនើបមកពិនិត្យនិងព្យាបាលជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ អញ្ជើញចូលរួម ដើម្បីទទួលបាននូវសេវាព្យាបាល និងពិនិត្យសុខភាព ដោយឥតគិតថ្លៃ ដែលមានប្រភេទជម្ងឺជាច្រើនដូចជាជម្ងឺ ទូទៅ,ជម្ងឺបេះដូង និងសរសៃឈាម,ជម្ងឺមនុស្សចាស់,ជម្ងឺត្រចៀក ច្រមុះបំពង់ក,ជម្ងៃសើស្បែក និងកាមរោគ,ជម្ងឺកុមារ ជម្ងឺផ្លូវចិត្ត ,ជម្ងឺតម្រងនោម,ជម្ងឺភ្នែក,ជម្ងឺវះកាត់សន្លាក់,ជម្ងឺមាត់ធ្មេញ,រោគស្ត្រី និងពិនិត្យផ្ទៃពោះ,ជម្ងឺសម្ពាធឈាម ។ល។

លោក សោម អូន បានគូសបញ្ចាក់ថា យោងតាមអនុសារណៈយោគយល់ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងអាជ្ញាធរ ខណ្ឌ/ស្រុក បានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ បានចំនួន៩លើករួចមកហើយគឺ ៖
១-លើកទី១ នៅខណ្ឌដង្កោ បានចំនួនជាង៥០០០នាក់
២-លើកទី២ នៅខណ្ឌពោធិ៍សែនជ័យបានចំនួនជាង៦០០០នាក់
៣-លើកទី៣ នៅខណ្ឌមានជ័យ បានចំនួនជិត៤០០០នាក់
៤-លើកទី៤ នៅខណ្ឌចំការមន បានចំនួនជាង៥០០០នាក់
៥-លើកទី៥ នៅខណ្ឌសែនសុខ បានចំនួនជាង៣០០០នាក់
៦-លើកទី៦ នៅខណ្ឌប្ញស្សីកែវបានចំនួនជាង៤០០០នាក់
៧-លើកទី៧ នៅខណ្ឌច្បារអំពៅ បានចំនួន២៧១៧នាក់
៨-លើកទី៨ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួន៥០០៩នាក់ និង

៩-លើកទី៩ នៅខ័ណ្ឌព្រែកព្នៅ បានចំនួនជិត ២០០០នាក់ ។

លោក សោម អូន បានបញ្ជាក់ថា ការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និង កម្មករ ពីព្រោះកម្មករគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។លោក សោម អូន ក៏បានលើកឡើងផងដែរ អំពីសមិទ្ឋិផលថ្មីៗបន្ថែមទៀត ដែលបងប្អូនកម្មករទទួលបាននៅឆ្នាំថ្មីនេះមានដូចជា ប្រាក់ឈ្នួលអប្បបរមាបានតម្លើង១៧០ដុល្លាក្នុងមួយខែ ពេលឆ្លងទន្លេទទួលបានប្រាក់ឈ្នួល១២០ភាគរយ ឆ្លងទន្លេបានកូន១ទទួលបាន ៤០ម៉ឺនរៀល កូន២បាន ៨០ម៉ឺនរៀល និងកូន៣បាន១លាន២សែនរៀល ថៅកែបបង់ប្រាក់គាំពារសុខភាព១០០ភាគរយ ជំនួសកម្មករ ។ល។

លោក សោម អូន បានបញ្ជាក់ថា «អ្វីៗដែលបងប្អូនកម្មករទទួលបាន ចាប់តាំងពីប្រាក់ឈ្នួលអប្បរមា៤០ដុល្លារ រហូតដល់១៧០ដុល្លារ ហើយបូករួមជាមួយ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ»។ក្នុងនាមកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលបានចូលរួមទទួលនូវសេវាព្យាបាល និងពិនិត្យដោយឥតគិតថ្លៃ លោក សោម អូន បានថ្លែងអំណគុណដ៏ជ្រាលចំពោះលោក ហ៊ុន ម៉ានី ប្រធាន ស ស យ ក ដែលបានផ្តួចផ្តើមបង្កើតឡើងនូវ សម្ព័ន្ឋគ្រួពេទ្យ សសយក ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាសុខភាពជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជួបប្រទះនូវកង្វះខាតថវិកា។

លោក នួន ផារ័ត្ន អភិបាលរងសាលារាជ ធានីភ្នំពេញ មានប្រសាសន៏លើកឡើងថា៖ក្រុមគ្រូពេទ្យសម្ព័ន្ឋសហភាពសហព័ន្ឋយុវជនកម្ពុជា បង្កើតឡើងដោយ លោក ហ៊ុន មានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកអភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងទៀតថា៖នៅពេលខាងមុខ នេះការបោះឆ្នោតជ្រើសរើសសមាជិក សភានីតិកាលទី៦និងប្រព្រឹត្តទៅនៅចុងខែកក្កដាឆ្នាំ២០១៨ខាងមុខដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ត្រៀមលក្ខណៈទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕

 

 

អត្ថបទទាក់ទង