ខ្មែរប៉ុស្ដិ៍ Close

ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចុះប្រជុំដើម្បីស្វែងយល់ការងារ សភាពការណ៍រួមរបស់ រដ្ឋបាលសាលាខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចុះប្រជុំដើម្បីស្វែងយល់ការងារ សភាពការណ៍រួមរបស់ រដ្ឋបាលសាលាខេត្ត ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចុះប្រជុំដើម្បីស្វែងយល់ការងារ សភាពការណ៍រួមរបស់ រដ្ឋបាលសាលាខេត្ត

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំ និងពិភាក្សាការងារ ជាមួយ លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ ពីសភាពការណ៍រួមរបស់ខេត្ត ក៏ដូចបណ្តាលវិស័យ អប់រំ ទេសចរណ៍ វប្បធម៌វិចិត្រ សិល្បៈ ធម្មការ និងសាសនាក្នុងខេត្តតាកែវ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

លោក ហ៊ុន ម៉ានី បានបញ្ជាក់បង្ហាញពីបំណងរបស់ប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភាគឺដើម្បីស្វែងយល់អំពីការអនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗនិងបញ្ហាប្រឈមនានា ដែលជាប់ពាក់ព័ន្ធជាមួយវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីមានជាពុទ្ធិបន្ថែមទៀតក្នុងការជួយនៅក្នុងតួនាទីរបស់រដ្ឋសភាគឺ ដើម្បីស្វែងរកនូវព័ត៌មានមួយចំនួនហើយនិងជួយរួមចំណែកក្នុងការពន្លឿននិងធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅក្នុងវិស័យទាំង៤ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៧នៃរដ្ឋសភានេះឱ្យកាន់តែមានការរីក ចម្រើនថែមទៀត៕

អត្ថបទទាក់ទង