ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1013
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាព

នៅម៉ោងប្រមាណ៨:៥០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី អញ្ជើញជួបពិភាក្សាការងារមួយចំនួនផងដែរ។ សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី នៅក្នុងប្រទេសកម្ពុជាក្រោយពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកស្រីបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦។

មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាព្រឹកនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ៕

អត្ថបទទាក់ទង