ខ្មែរប៉ុស្ដិ៍ Close

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបន្តចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបន្តចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបន្តចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក អេង តារាវុធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបន្ត ចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង ដែលស្ថិតក្នុងការប្រើប្រាស់ប្រភពទឹក ស្ទឹងបរិបូណ៍ នៃស្រុកបរិបូណ៍ ដែលបានអនុវត្តដូចខាងក្រោម៖

១.ប្រជុំជាមួយអ្នកពាក់ព័ន្ធ និងកសិករក្នុងឃុំ ខុនរ៉ង និងឃុំផ្សារ ស្រុកបរិបូរណ៍ ដើម្បីពន្យល់អំពីសារៈសំខាន់នៃការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ)
២.ពន្យល់អំពីសារៈសំខាន់នៃការចូលរួមបោះឆ្នោត និងចូលរួមរៀបចំសេចក្តីព្រាងលក្ខន្តិកៈ ស.ក.ប.ទ សម្រាប់ទទួលបាន ការប្រើប្រាស់ទឹក ជាមួយនឹងយន្តការនៃការគ្រប់គ្រងតាមតំបន់ស្រោចស្រព និងតាមផែនទីតំបន់គ្រប់គ្រងរដ្ឋបាល
៣.ពិភាក្សាជាមួយកសិករ អ្នកពាក់ព័ន្ធ អំពីស្ថានភាពបណ្តាញប្រព័ន្ធ ដើម្បីកិច្ចដំណើរការទ្វារទឹកទាំងអស់ ពាក់ព័ន្ធនឹងឃុំទាំងពីរ៕

អត្ថបទទាក់ទង