ខ្មែរប៉ុស្ដិ៍ Close

សុខសន្តិភាពមានសារៈសំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសមួយ និងប្រទេសមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
សុខសន្តិភាពមានសារៈសំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសមួយ និងប្រទេសមួយ សុខសន្តិភាពមានសារៈសំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសមួយ និងប្រទេសមួយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាសម្រេចជោគជ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដោយមានការតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពីធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោកក៏បានលើកឡើងបន្ថែមថា សុខសន្តិភាពមានសារៈសំខាន់ណាស់ ហើយយើងត្រូវរួមគ្នាការពារសុខសន្តិភាពនេះ ឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានបន្តថា បើប្រទេសយើងពុំមានសុខសន្តិភាពទេ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងប្រទេសដ៏ទៃក៏ត្រូវកាត់ផ្តាច់ មិនថាផ្លូវគោក ផ្លូវទឹក ផ្លូវដែក ឬផ្លូវអាកាសនោះទេ។

អត្ថបទទាក់ទង