ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាគ្មានស្ថិរភាពនិងសុខសន្តិភាពទេ នោះគ្មានឡើយដីដែលអាចបង្កបង្កើនផល និងទីផ្សារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាគ្មានស្ថិរភាពនិងសុខសន្តិភាពទេ នោះគ្មានឡើយដីដែលអាចបង្កបង្កើនផល និងទីផ្សារ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាគ្មានស្ថិរភាពនិងសុខសន្តិភាពទេ នោះគ្មានឡើយដីដែលអាចបង្កបង្កើនផល និងទីផ្សារ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាយើងដាក់ទិសដៅក្នុងការជំរុញការធ្វើពិពិធកម្ម ជំរុញការលើកកម្ពស់ឧស្សាហកម្ម សេវាកម្ម ឌីជីថលក៏ដោយ ក៏យើងមិនអាចដើរចោលកសិកម្មបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្ដែង កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ នេះ គឺសំដៅពង្រឹង និងជំរុញបន្ថែមទៅលើការជួយទាញសក្តានុពលកសិកម្មរបស់យើង និងធ្វើយ៉ាងណាអោយបានផលបានច្រើនទៅដល់កសិកររបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣៕

អត្ថបទទាក់ទង