លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយសូមព្រះបរមរាជានុញ្ញាតិសម្តែងអំណរសាទរឥតឧបមា ចូលរួមថ្វាយសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការងារកិច្ចការបរទេសនាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ការកសាងសមិទ្ធិផលសង្គមយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលដែលបានធ្វើឱ្យព្រះរាជាណាកច្រកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សក្នុងរយៈកាលកន្លងមក៕
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖