ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រូបិយវត្ថុ ត្រូវបានបំផ្លាញចោលទាំងស្រុងក្នុងរបបប៉ុលពត

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 163
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រូបិយវត្ថុ ត្រូវបានបំផ្លាញចោលទាំងស្រុងក្នុងរបបប៉ុលពត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រូបិយវត្ថុ ត្រូវបានបំផ្លាញចោលទាំងស្រុងក្នុងរបបប៉ុលពត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅសម័យប៉ុល ពត បានបំផ្លាញចោលនូវរូបិយ៍វត្ថុក្នុងប្រទេសរបស់យើង តើយើងត្រូវធ្វើរបៀបម៉េចក្រោយពេលរំដោះសង្គ្រាម ប៉ុល ពត នៅចុងសតវត្សទី២០ និងដើមសតវត្សទី២១ ជាពិសេសក្នុងសតវត្សទី២០ មិនមានប្រទេសណាមួយដូចប្រទេសកម្ពុជា ដែលត្រូវបោះបង់ចោលរូបិយវត្ថុទាំងស្រុងនោះទេ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។

លោកបានមានប្រសាសន៍បន្ថែមថា នៅប្រទេសមួយចំនួន របបថ្មីត្រូវបាន ជំនួសឱ្យរបបចាស់ ប៉ុន្តែគេមិនបានបំបាត់ចោលនូវរូបិយ៍វត្ថុ ឬក៏ទីផ្សារ នោះទេ មានតែកម្ពុជាមួយគត់ បានធ្វើកិច្ចការងារនេះដោយប៉ុល ពត៕

អត្ថបទទាក់ទង