ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ

នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីពិសារបាយសាមគ្គីនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ លោកនាយករដ្ឋមន្រ្តី បានបន្តថា ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគ ទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណបងប្អូន និងក្មួយៗអ្នកសារពទ៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខផងដែរ៕

អត្ថបទទាក់ទង