ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ត្រៀមទុកបំរុងស្រូវពូជ ចំនួនពីរពាន់តោន សម្រាប់ចែកជូនប្រជាកសិករក្របកដោយសមធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
រាជរដ្ឋាភិបាល ត្រៀមទុកបំរុងស្រូវពូជ ចំនួនពីរពាន់តោន សម្រាប់ចែកជូនប្រជាកសិករក្របកដោយសមធម៌ រាជរដ្ឋាភិបាល ត្រៀមទុកបំរុងស្រូវពូជ ចំនួនពីរពាន់តោន សម្រាប់ចែកជូនប្រជាកសិករក្របកដោយសមធម៌

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានគិតគូរខ្ពស់ពីការត្រៀមស្រូវពូជចំនួន ២ពាន់តោន សម្រាប់ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលទទួលរងការខូចខាតផលដំណាំបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលបន្តសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ១ម៉ឺនគ្រួសារទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ពូជស្រូវនឹងផ្តល់ជូនដល់ប្រជាកសិករដោយក្នុងមួយគ្រួសារនឹងទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម រីឯគ្រួសារមិនទទួលរងនូវប៉ះពាល់ពីគ្រោះទឹកជំនន់ទេ ពុំទទួលបានស្រូវពូជនេះទេ។ ត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រី សូមការយោគយល់ និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលមិនទទួលបានស្រូវពូជ៕

អត្ថបទទាក់ទង