ខ្មែរប៉ុស្ដិ៍ Close

នៅព្រឹកថ្ងៃនេះ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រេងកាត និងរបៀបវារៈមួយចំនួនទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
នៅព្រឹកថ្ងៃនេះ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រេងកាត និងរបៀបវារៈមួយចំនួនទៀត នៅព្រឹកថ្ងៃនេះ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រេងកាត និងរបៀបវារៈមួយចំនួនទៀត

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ គណៈរដ្ឋមន្រ្តីកម្ពុជា បើកកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគប់គ្រងប្រេងកាត រួមទាំងរបៀបវារៈមួយចំនួនទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា របៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ មានដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
២- គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១កន្លែង ទំហំ៨០MW និងនៅកំពង់ឆ្នាំង១កន្លែង ៦០MW។
៣- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៣- កិច្ចព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៤- សំណើសុំចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅ ៕

អត្ថបទទាក់ទង